schoolboys and schoolgirls study English at BBC.
ខេត្តត្បូងឃ្មុំ
|
ឃ្មុំ ខេត្តត្បូងឃ្មុំជាខេត្តមួយនៃប្រទេសកម្ពុជា។ ត្បូងឃ្មុំមកពីពាក្យពីរព្យាង្គគឺ-ត្បូង=សំដៅលើទិសខាងត្បូង។ ត្បូងក៏មានថាជារបស់មានតម្លៃ និងមនុស្សស្រឡាញ់ចូលចិត្ត និងចង់បានផងដែរ។ -ឃ្មុំ=គឺសត្វមួយប្រភេទ ជាប្រភេទសត្វល្អិតមានស្លាប់ហោះហើរ មានត្រនិចនៅកន្ទុយដែលមានពិសធ្វើឱ្យឈឺចុកចាប់ សម្រាប់ការពារខ្លួន។ ឃ្មុំមានមេឃ្មុំ កូនឃ្មុំ សាច់ឃ្មុំ ទឹកឃ្មុំ គុជឃ្មុំ ស្រណកឃ្មុំ អាច់ម៍ឃ្មុំ និងបង្កងឃ្មុំ ដែលសុទ្ធសឹងតែមានតម្លៃ និងអត្ថប្រយោជន៍ទាំងអស់សម្រាប់មនុស្ស។ +ដូច្នេះត្បូងឃ្មុំ បើតាមន័យពីបុព្វកាលមក មានន័យថា ដើមឡើយមានឃ្មុំមួយសំបុកនៅលើដើមឈើមួយនៅជាប់នឹងផ្លូវធ្វើដំណើរ ហើយវាតែទិចមនុស្សដែលដើរកាត់ទីនោះ ទាល់តែដើរពីទិសខាងត្បូនៃឃ្មុំទើបឃ្មុំមិនធុំក្លិន ហើយមិនទិចឡើយ ។ចំណែកឯមនុស្សនៅទីនោះតែងតែនិយាយ និងប្រាប់តៗគ្នាថា ដើរខាងត្បូងឃ្មុំៗ រហូតជាប់ពាក្យថាត្បូងឃ្មុំ ត្បូងឃ្មុំមកដល់បច្ចុប្បន្ន និងទៅពេលអនាគត។ ខាងត្បូងឃ្មុំ ធ្វើដំណើរពីខាងត្បូងឃ្មុំ(ទិសខាងត្បូង)។ +ត្បូងឃ្មុំ ទិសខាងត្បូងនៃឃ្មុំ។ +ឃ្មុំជាសត្វមួយប្រភេទដែលរស់នៅជាហ្វូងៗ ក្នុងសំបុកមួយ និងមានសមាជិក តិច ឬច្រើន ទៅតាមពូជអម្បូររបស់វា ដែលមានឃ្មុំតូច ឃ្មុំធម្យម ឃ្មុំធំ ហើយខ្មែរយើងបានឱ្យឈ្មោះទៅតាមទំហំ របស់វា ដូចជា ឃ្មុំផ្លិត ឃ្មុំស្លឹកត្រចៀកដំរី ឃុំចង្អេរ...។ ម្យ៉ាងទៀតឃ្មុំក៏មាន ឃ្មុំធម្មជាតិ និងឃ្មុំចិញ្ចឹមផងដែរ។ ដូចដែលបានពន្យល់រៀបរាប់ខាងលើឃើញថា ឃ្មុំជាសត្វមានតម្លៃ និងមានអត្ថប្រយោជច្រើនក្រៃលែង ។ មានដូចតទៅ ១.ទឹកឃ្មុំ=ជាទឹកដែលមានប្រភពវត្ថុធាតុដើមពីផ្កាក្រអូបចំរុះ ផលិតដោយសត្វឃ្មុំ និងប្រើបច្ចេកទេធម្មជាតិរបស់សត្វឃ្មុំ និងវិចខ្ចប់ជាដុំក្បាលទឹក។ ទឹកឃ្មុំមានរស់ជាតិផ្អែមមុត ក្លិនក្រអូបឈ្ងុយឈ្ងុបដូចផ្កា មានពណ៌លឿងចាស់ ឬក្រហមក្រម៉ៅ ឬលឿងលាយក្រហម(ប្រហែលទៅនឹងពណ៌ទឹកភេសជ្ជប៉ូវកម្លាំងខារ៉ាបាវ) ។ ប្រសិនបើយើងប៉ះគឺវាមានលក្ខណៈខាប់ ស្អិតៗ និងរលើបរលោងដូចប្រេង។ បើយើងចាក់វាឱ្យហូរនឹងឮសម្លេងតក់ៗ តក់ៗ។ ទឹកឃ្មុំត្រូវបានយកទៅធ្វើជាអាហារសម្រាប់ពិសារ និងច្នៃជាគ្រឿងទេសផ្សំនឹងអាហារផ្សេងទៀតផងដែលមានបង្អែម មានមាន់ដុតទឹកឃ្មុំ... តែបៃតងទឹកឃ្មុំ ។ពិសេសជាងនេះទៅទៀតទឹកឃ្មុំគឺជាឱសថដ៏មានគុណភាពបំផុត និងត្រូវបានផ្សំជាមួយនឹងសារធាតុផ្សេងៗទៀត ដើម្បីព្យាបាលជម្ងឺមនុស្ស ខ្មែរយើងពេលនិយមប្រើទឹកឃ្មុំជាថ្នាំព្យាបាលតាំងពីដើមរៀងមក។ ចំណែកឯនៅទូទាំងសកលលោកក៏ប្រើប្រាស់ទឹកឃ្មុំដូចរៀបរាប់ខាងលើផងដែរ។ ពិភពលោកនេះតើនរណាមិនស្គាល់ទឹកឃ្មុំ? គឺស្គាល់ច្រើនអនេក។ ២.គុជឃ្មុំ= ជាគុជដែលកើតមានឡើងនៅក្នុងសំបុកឃ្មុំ បង្កើតឡើងដោយសត្វឃ្មុំ។ គុជឃ្មុំត្រូវបានគេជឿងថាជារបស់សក្កិសិទ្ធិ និងមានតម្លៃខ្លាំងណាស់ ព្រោះវាកម្រនឹងកើនមានណាស់។ ៣.សាច់ឃ្មុំ អាច់ម៍ឃ្មុំ=ជាអាហារដែលអាចបរិភោគបាន។ ៤.ស្រណកឃ្មុំ=គេយកទៅរំងាស់ ចំរាញយកក្រមួន។ ស្រណកឃ្មុំ និងបង្កងដែលនៅជាប់ត្រូវបានគេយកដាក់តាំងលម្អផងដែរ។ ជាចុងក្រោយខេត្តត្បូងឃ្មុំ គួរណាស់តែ សាងសង់រូបឃុំឱ្យធំ និងមានច្រើនប្រភេទ មានទាំងពេលឃ្មុំនៅជុំពេញសំបុក ពេលឃ្មុំហើរចេញអស់ពីសំបុក និងមានសត្វឃ្មុំទំលើសំបុកពាក់កណ្ដាល ព្រមទាំងរូបសត្វឃ្មុំដ៏ធំមួយផង ដើម្បីជារូបតំណាងសម្រាប់ខេត្ត និងដើម្បីសម្គាល់ សម្រាប់ធារណៈជនងាយចំណាំ ថែមទាំងទាក់ទាញចំណាប់អារម្មណ៍ និងប្រជាប្រិយភាពទៀតផង។ ដើម្បីមើលឃ្មុំធំជាងគេលើលោក សូមអញ្ជើញទៅមើលនៅខេត្តត្បូងឃ្មុំ។ ទោះបីជាពិភពលោកទាំងមូល ស្ទើតែគ្រប់ប្រទេសមានសត្វឃ្មុំ ក៏ប៉ុន្តែពួកគេគ្មានរដ្ឋត្បូងឃ្មុំ និងខេត្តត្បូងឃ្មុំទេ។ ដូច្នេះហើយខេត្តត្បូងឃ្មុំនៃព្រះរាជាណាចក្រកម្ពុជា ជាខេត្តដែលល្បីល្បាញ អច្ឆរិយ មានតែមួយគត់នៅលើលោក។ ពិតជាមោទភាពខ្លាំងជាទីបំផុត។ សរសេរដោយ៖ រ៉េន ណូរ៉ុង |
Comments
Post a Comment